Saturday, November 30, 2019

Saturday, November 16, 2019

ប្រវត្តខ្លះតំបន់ស្រែអំពិល  

ស្ថិតនៅខាងលិចជួរភ្នំឱរ៉ាល់ជាតំបន់ព្រៃភ្នំ ស្ទឹងដងអូ ដែលពីមុនជាតំបន់ ពោពេញទៅដោយឈើប្រណិតច្រូងច្រាងសឹងតែមិនអាចមើលឃើញពន្លឺថ្ងៃ និងសំបូទៅដោយសត្វម្រឹគីម្រឺគា ប៉ុលពតបានធ្វើប្រព័នធារាសាស្រ្តទប់ទំនប់ទឹកកាត់តាមជ្រលងភ្នំ ដើម្បីសំរាប់ផ្គត់ផ្គង់ទឹកមកធ្វើស្រែប្រហែល ចំនួន៥ហិចតាទាំងពីរដូវ រដូវប្រាំង និងវស្សា ហើយមានដើមអំពិលដ៏ធំមួយដើម វាមានរន្ធខាងក្នុងសំរាប់សត្វម្រួត និងឱម៉ាល់រស់នៅ តែជាអកុសលប្រជាពលរដ្ឋដែលមកកាប់ឈើរកវល្លិ៍ទីនោះ បានយកភ្លើងមកដុតហើយបណ្តាលឱ្យឆេះទាំងដើមរហូតដល់ឬសងាប់ដើមអំពិលនោះបាត់ទៅ  បច្ចុប្បន្នបន្សល់ទុកនៅកូនអំពិលតូចពីដើមនិងកូនត្នោតមួយចំនួន ។ ពីមុនក៏ចាត់ទុកថាតំបន់នេះតំបន់ប្រវត្តសាស្រ្តមួយដែ ព្រោះឃើញបន្សល់ទុកនៅដានជើងធំមួយនៅលើថ្មប្រភេទដានតាព្រេងស្ថិតនៅភ្នំ និងមានឃ្លាំងសម្រាប់លាក់ទុកនៅអាវុធយុត្តិភ័ណ្ឌរបស់កងទ័ពមួយចំនួន ។ ក្រោយពីឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមក ប្រជាពលរដ្ឋដែលស្ថិតនៅជិនោះ ប្រកបរបរកាប់ទុន្រ្ទានព្រៃឈើទីនោះមានអ្នកខ្លះបានយកដីស្ថិតនៅទីនោះមកធ្វើជាដីចំការសម្រាប់ផ្គត់ផ្គង់ជីវិតគ្រួសារ ។  ក៏ប៉ុន្តែមានប្រជាជនមួយចំនួនធំដែលស្ថិតនៅឃុំក្តុលសែនជ័យបានមូលតិគ្នាខិតខំប្រឹងប្រែងដើម្បីកែប្រែតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ទទួលភ្លៀវមកលេងកំសាន្ត ហើយក៏មានការលើកទឹកចិត្តនិងជួយជ្រុំជ្រែងពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនដែរ ។ ការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់ និងនៅតែបន្តធ្វើរហូតដល់បច្ចុប្បន្ន នេះជាឆន្ទៈមួយដែលគោលបំណងរបស់គាត់គឺចង់កែប្រែជីវភាពមុខរបរពីរកាប់ទន្ទ្រានព្រៃទៅជា ការចឹញ្ចឹមសត្វ ដាំដំណាំនិងបង្កើតរបស់របរសំភារៈផ្សេងៗដើម្បីលក់ដូរសម្រាប់ភ្លៀវវិញ ៕


Wednesday, November 13, 2019

ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ជាថ្ងៃបង្ហើយ  ត្រូវនឹងថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ 

មកលំហែកាយលក្ខណៈគ្រួសាជាមួយបងប្អូន ធ្វើឲ្យមានការចងចាំល្អមួយដែលមិនអាចបំភ្លេចបាន

នឹកស្រុកកំណើត

១.វស្សាជិតផុតកំណត់តាមកាល ស្រូវស្រែក្នុងថ្នាលកណ្តាលវាលវែងពពកខៀវសលម្អបែកផ្សែង នឹកនាកន្លែងខ្ញុំតែងរស់នៅ។

២.ស្រូវទុំព្រើងៗស្រុកយើងសែនឆ្ងាយ តែខ្ញុំឃ្លាតកាយមកឆ្ងាយលំនៅជំនោរត្រជាក់បក់ទាក់ចុងស្រូវ កុកហើរឆ្លងផ្លូវហោះទៅវេហា។

៣.ស្រូវទន់ដាក់គ្រាប់ល្អគាប់ពណ៌មាស គ្រប់ស្រែពាសពេញរំដេញវាតាធ្វើឲ្យខ្ញុំនឹករំលឹកអនុស្សា ដែនដីចម្ការទ្រនំកំណើត...

តែងដោយ ហ៊ុល ហ៊តហាប់


បទល្មើសព្រៃឈើនៅបន្តចាប់ផ្តើមកម្រើកទៀតហើយ តែអាជ្ញាធរពាក់ព័ន្ធ សង្ងំ នៅស្ងៀមឈឹង


ថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩

បទល្មើសព្រៃឈើនៅបន្តចាប់ផ្តើមកម្រើកទៀតហើយ តែអាជ្ញាធរពាក់ព័ន្ធ សង្ងំ នៅស្ងៀមឈឹង

សកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើ នៅឃុំក្តុលសែនជ័យ ក្នុងតំបន់ព្រៃសហគមន៍ទឹកធ្លាក់ស្រែអំពិល ប្រជាពលរដ្ឋបានត្រួតពិនិត្យតាមដាននិងឃ្លាំមើលឃើញថារាល់សកម្មភាពបទល្មើសព្រៃឈើ កើតមាននៅតំបន់មន្ត្រីបរិស្ថាន និងសហគមន៍គ្រប់គ្រងប៉ុន្តែនូវតែមានការកាប់បំផ្លិចបំផ្លាញព្រៃឈើ ដែលជាកន្លែងជំរកសត្វព្រៃបានឃើញបទល្មើសនោះមានការកើនឡើងជាលំដាប់ហើយជាហូរជាហែរ រួមទាំងមានភស្ដុតាងនិងឯកសារផ្សេងៗជាច្រើនទៀតកើតឡើងនៅចំណុច ព្រៃសហគមន៍ស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហេតុការនេះកើតឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ តើមន្ត្រីបរិស្ថានខេត្ត និងមន្ត្រីបរិស្ថានរបស់ក្រសួងបានបើកភ្នែកមើលបទល្មើសព្រៃឈើមួយនេះទេ ឬមួយមន្ត្រីទាំងអស់ចូលរួមសហការណ៍ជាមួយបទល្មើសមួយនេះដែរ ។ ប្រជាពលរដ្ឋក្នុងតំបន់ស្នើរសុំឲ្យថ្នាក់ដឹកនាំស្រុក ខេត្ត និងមន្ត្រីពាក់ព័ន្ធត្រូវតែជួយជំរុញមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលឈរជើងនៅទីនោះចូលរួមសហការណ៍ជួយទប់ស្កាត់ និងបង្រ្គាបរាល់សកម្មភាពការបំផ្លិចបំផ្លាញបទល្មើសព្រៃឈើ និងការដឹកជញ្ជូនអនុផលព្រៃឈើនូវក្នុងតំបន់។ គ្មានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធណាប៉ះពាល់ឡើយហើយធ្វើសកម្មភាពជារៀងរាល់ថ្ងៃនូវពេលនេះ ជនល្មើសបានដឹកជញ្ជូនឈើយកមកលាក់ទុក និងស្តុបទុកនូវក្នុងដែនរបស់មន្ត្រីបរិស្ថានដែលជាអ្នកគ្រប់គ្រងនិងបង្រ្គាបបទល្មើសព្រៃឈើ ដូចម្ដេចបានពួកគាត់មើលមិនឃើញបណ្ដោយឲ្យឈ្មួញដឹកឈើតាមគោយន្តនិងតាមមធ្យោបាយផ្សេងៗ ។ ហេតុអ្វីបានពួកគាត់មិនចុះបង្រ្គាបតាមប្រជាពលរដ្ឋមួយចំនួនខ្សិបប្រាប់ថា មន្ត្រីបរិស្ថាន អាជ្ញាធរ ក្នុងតំបន់ខាងលើគាត់ត្រូវត្រូវបានលាភសការៈពីឈ្មួញកាប់បំផ្លាញដឹកជញ្ជូនឈើនោះ។ ដោយហេតុបានជាពួកគាត់មិនបង្រ្គាបបទល្មើសព្រៃឈើនោះ គាត់គិតយ៉ាងណាបើទុកឲ្យមន្រ្តីទាំអស់នោះនូវឈរជើងក្នុងតំបន់នោះបន្តទៀត នេះជាមូលហេតុបណ្ដាលឲ្យបាត់បង់សម្បត្តិធម្មជាតិជាក់ជាមិនខានឡើយ ។ ប្រជាពលរដ្ឋស្នើសុំឲ្យថ្នាក់ដឹកនាំស្រុក ខេត្ត ជួយអន្តរាគមន៍ ដើម្បីចូលរួមទុបស្កាត់និងបង្រ្គាបជនល្មើសនៅទីនោះកុំឲ្យឃោឃិតប្រព្រឹត្តិ៍បទល្មើសបន្តទៀតតាមអំពើរចិត្តគួរតែគោរពច្បាប់របស់រាជរដ្ធាភិបាលដែលបានដាក់បទបញ្ជាឲ្យ មន្ត្រីដែលមានការពាក់ព័ន្ធដូចជាមន្ត្រីកងរាជអាវុទ្ធហត នគរបាល កងយុទ្ធិពលខេមរៈភូមិន្ទ ដែលរាជរដ្ធាភិបាលបានឲ្យសមត្ថកិច្ចទាំងអស់នោះជួយទប់ស្កាត់ជាមួយស្ថាប័ណ្ណនានា ដែលមានការពាក់ព័ន្ធមូលហេតុអ្វីបានជាមន្ត្រីជំនាញបរិស្ថានមិនអើរពើរពីបទល្មើសព្រៃឈើនោះ មកពីគាត់មិនបានគោរពតាមគោលការណ៍របស់រាជរដ្ធាភិបាល ឬមួយក៏ពួកគាត់ខ្លាចបាត់បង់លាភសក្ការៈនិងផលប្រយោជន៍របស់ពួកគាត់តែម្ដង ៕

Monday, November 11, 2019


ថ្ងៃបុណ្យអកអំបុកប្រពៃណីជាតិ ក្នុងឆ្នាំ២០១៩ ជាមួយប្រធានសហគមន៍ក្នុងតំបន់បានដើរបាតក្នុងព្រៃក៏ប្រទះឃើញបទល្មើសកាប់ទន្រានព្រៃឈើរបស់សហគមន៍យ៉ាងអនាធិប្បតិយក្នុងព្រៃសហគមន៍  ។

Sunday, November 10, 2019

នៅឆ្នាំ២០១៩ ថ្ងៃបុណ្យអុំទូកអកអំបុកសំពះព្រះខែមកលេងស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងឆ្លៀតពេលទៅស្ទូតត្រី និងរៀនបង់សំណាញ់ ។

ដំណើកំសាន្តជាមួយក្រុមគ្រួសារ ឆ្នាំ២០១៧ នៅតំបន់ព្រៃភ្នំ ទឹកជ្រោះ ស្ថិតនៅជួភ្នំឱរ៉ាល់ ។