Saturday, November 16, 2019

ប្រវត្តខ្លះតំបន់ស្រែអំពិល  

ស្ថិតនៅខាងលិចជួរភ្នំឱរ៉ាល់ជាតំបន់ព្រៃភ្នំ ស្ទឹងដងអូ ដែលពីមុនជាតំបន់ ពោពេញទៅដោយឈើប្រណិតច្រូងច្រាងសឹងតែមិនអាចមើលឃើញពន្លឺថ្ងៃ និងសំបូទៅដោយសត្វម្រឹគីម្រឺគា ប៉ុលពតបានធ្វើប្រព័នធារាសាស្រ្តទប់ទំនប់ទឹកកាត់តាមជ្រលងភ្នំ ដើម្បីសំរាប់ផ្គត់ផ្គង់ទឹកមកធ្វើស្រែប្រហែល ចំនួន៥ហិចតាទាំងពីរដូវ រដូវប្រាំង និងវស្សា ហើយមានដើមអំពិលដ៏ធំមួយដើម វាមានរន្ធខាងក្នុងសំរាប់សត្វម្រួត និងឱម៉ាល់រស់នៅ តែជាអកុសលប្រជាពលរដ្ឋដែលមកកាប់ឈើរកវល្លិ៍ទីនោះ បានយកភ្លើងមកដុតហើយបណ្តាលឱ្យឆេះទាំងដើមរហូតដល់ឬសងាប់ដើមអំពិលនោះបាត់ទៅ  បច្ចុប្បន្នបន្សល់ទុកនៅកូនអំពិលតូចពីដើមនិងកូនត្នោតមួយចំនួន ។ ពីមុនក៏ចាត់ទុកថាតំបន់នេះតំបន់ប្រវត្តសាស្រ្តមួយដែ ព្រោះឃើញបន្សល់ទុកនៅដានជើងធំមួយនៅលើថ្មប្រភេទដានតាព្រេងស្ថិតនៅភ្នំ និងមានឃ្លាំងសម្រាប់លាក់ទុកនៅអាវុធយុត្តិភ័ណ្ឌរបស់កងទ័ពមួយចំនួន ។ ក្រោយពីឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមក ប្រជាពលរដ្ឋដែលស្ថិតនៅជិនោះ ប្រកបរបរកាប់ទុន្រ្ទានព្រៃឈើទីនោះមានអ្នកខ្លះបានយកដីស្ថិតនៅទីនោះមកធ្វើជាដីចំការសម្រាប់ផ្គត់ផ្គង់ជីវិតគ្រួសារ ។  ក៏ប៉ុន្តែមានប្រជាជនមួយចំនួនធំដែលស្ថិតនៅឃុំក្តុលសែនជ័យបានមូលតិគ្នាខិតខំប្រឹងប្រែងដើម្បីកែប្រែតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ទទួលភ្លៀវមកលេងកំសាន្ត ហើយក៏មានការលើកទឹកចិត្តនិងជួយជ្រុំជ្រែងពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនដែរ ។ ការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់ និងនៅតែបន្តធ្វើរហូតដល់បច្ចុប្បន្ន នេះជាឆន្ទៈមួយដែលគោលបំណងរបស់គាត់គឺចង់កែប្រែជីវភាពមុខរបរពីរកាប់ទន្ទ្រានព្រៃទៅជា ការចឹញ្ចឹមសត្វ ដាំដំណាំនិងបង្កើតរបស់របរសំភារៈផ្សេងៗដើម្បីលក់ដូរសម្រាប់ភ្លៀវវិញ ៕


No comments:

Post a Comment