Saturday, May 29, 2021
គ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម
! ហាមប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រាប់ប្រភេទ ទោះជាតាមវិធីណាក៏ដោយ...!
គ្រាប់មិនទាន់ផ្ទុះគឺជាគ្រាប់គ្រប់ប្រភេទដែលគេប្រើប្រាស់នៅពេលធ្វើ
សង្រា្គម។ គ្រាប់ទាំងនោះនៅពេលបាញ់ចេញ ប៉ុន្តែវាមិនទាន់ផ្ទុះ ឬផ្ទុះ
តែមិនទាំងស្រុង និងគ្រាប់ដែលគេបោះបង់ចោល។ ប្រជាពលរដ្ឋហៅថា (គ្រាប់ស្អុយ) គ្រាប់ទាំងនេះត្រៀមនឹងផ្ទុះនៅពេលដែលយើងប៉ះពាល់ ដំ ដុត គ្រវែង អូសទាញ ឬកែឆ្នៃវា។ល។
ការាយការណ៍អំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលត្រូវរួមអនុវត្ត និងផ្តល់កិច្ចសហការឲ្យបានល្អតាមដែលអាចធ្វើទៅបានជាមួយភ្នាក់ងារដោះមីនកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន អាជ្ញាធរដែនដី ឫអាជ្ញាធរមានសមត្ថកិច្ចនានា ដែលពុងឈរជើងនៅក្នុងតំបន់លោកអ្នក ជិតបំផុត។
Subscribe to:
Posts (Atom)