Saturday, May 29, 2021

គ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម

! ហាមប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រាប់ប្រភេទ ទោះជាតាមវិធីណាក៏ដោយ...! គ្រាប់មិនទាន់ផ្ទុះគឺជាគ្រាប់គ្រប់ប្រភេទដែលគេប្រើប្រាស់នៅពេលធ្វើ សង្រា្គម។ គ្រាប់ទាំងនោះនៅពេលបាញ់ចេញ ប៉ុន្តែវាមិនទាន់ផ្ទុះ ឬផ្ទុះ តែមិនទាំងស្រុង និងគ្រាប់ដែលគេបោះបង់ចោល។ ប្រជាពលរដ្ឋហៅថា (គ្រាប់ស្អុយ) គ្រាប់ទាំងនេះត្រៀមនឹងផ្ទុះនៅពេលដែលយើងប៉ះពាល់ ដំ ដុត គ្រវែង អូសទាញ ឬកែឆ្នៃវា។ល។ ការាយការណ៍អំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលត្រូវរួមអនុវត្ត និងផ្តល់កិច្ចសហការឲ្យបានល្អតាមដែលអាចធ្វើទៅបានជាមួយភ្នាក់ងារដោះមីនកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន អាជ្ញាធរដែនដី ឫអាជ្ញាធរមានសមត្ថកិច្ចនានា ដែលពុងឈរជើងនៅក្នុងតំបន់លោកអ្នក ជិតបំផុត។

No comments:

Post a Comment